សម្ភារៈគួរត្រៀមសម្រាប់ចូលព្រៃ ឬឡើងភ្នំ

ដំណើរកម្សាន្តបែបផ្សងព្រេងទៅកាន់តំបន់ព្រៃភ្នំ នឹងក្លាយជាសកម្មភាពដ៏សប្បាយរីករាយ និងស្រស់ស្រាយ មួយ​ ដរាបណាអ្នកបានត្រៀមខ្លួនរួចជាស្រេចចំពោះអ្វីដែលអ្នកនឹងធ្វើនៅទីនោះ ក៏ដូចជានៅតាមផ្លូវទៅកាន់គោលដៅរបស់អ្នក។

សម្លៀកបំពាក់រលុងៗ ស្រាលៗ និងឆាប់ស្ងួត
បើពាក់ក្រាស់ៗ ហើយតឹងពេកនោះ នឹងធ្វើឲ្យអ្នកពិបាកក្នុង ការធ្វើសកម្មភាព ក៏ដូចជាធ្វើដំណើរឡើងចុះតាមស្ថានភាពនៃទីតំបន់ ហើយបើបែកញើស ឬត្រូវភ្លៀង ក៏មិន ងាយនឹងស្ងួតទៀត។
ស្បែកជើងធន់ និងមាំល្អ
សំខាន់ខ្លាំងមែនទែន! ស្បែកជើងដែលមានគុណភាពល្អ នឹងជួយសម្រួលបានច្រើន ដល់ចលនា និងការធ្វើដំណើរទៅកាន់គោលដៅប្រកបដោយសុវត្ថិភាព។
អាវភ្លៀង
ជាពិសេសនៅរដូវភ្លៀង ការពារប្រសើរជាងព្យាបាល…បើអាចគ្របដណ្តប់រាងកាយពីដំណក់ទឹក ភ្លៀងបាន អ្នកក៏មិនងាយប្រឈមនឹងបញ្ហាសុខភាពផ្សេងៗដែរ។
កាតាប ឬកាបូបស្ពាយមិនជ្រាបទឹក
យកល្អ កុំយកកាតាប ឬកាបូបដែលធំពេកអី ព្រោះវានឹងធ្ងន់ ហើយធំ រយីងរយោង ដែលជាសម្ពាធមួយដល់អ្នក ហើយគួររើសយកប្រភេទដែលមិនជ្រាបទឹក ដើម្បីធានានូវសុវត្ថិភាព របស់ឥវ៉ាន់ក្នុងនោះ។
ដបទឹកផ្ទាល់ខ្លួន
មិនចាំបាច់យួរទឹកច្រើនពេកតាមខ្លួនទេ ភាគច្រើនអាចរកបាននៅតាមគោលដៅផ្សេងៗ ឬក៏ យ៉ាងច្រើនណាស់ ញ៉ាំទឹកធម្មជាតិដែលមានសុវត្ថិភាព។
សម្ភារៈសង្គ្រោះបឋម
គ្រោះថ្នាក់អាចកើតមានគ្រប់ពេល ដែលយើងមិនអាចស្មានទុកមុនបាន។ វាជារឿងល្អ បើអ្នកបានត្រៀមសម្ភារៈដូចជា បង់បិទ ឬរុំរបួស ថ្នាំសម្លាប់មេរោគ ប្រេងកូឡា ជាដើម។
ថ្នាំសង្កូវដែលចាំបាច់
នាំបំបាត់ការឈឺចាប់ ថ្នាំរាគ ថ្នាំក្រពះ ប្រេងខ្យល់ សុទ្ធតែត្រូវការចាំបាច់សម្រាប់បញ្ហា សុខភាពដែលងាយកើតមាន ហើយអាចដោះស្រាយដោយការប្រើប្រាស់ថ្នាំត្រឹមត្រូវ។
សម្ភារៈចាំបាច់តូចៗ
របស់មួយចំនួនដូចជា ពិល ដែកកេះ អង្រឹង កន្ត្រៃ ។ល។ យើងមើលមិនឃើញថាត្រូវ ការឬអត់ទេ តែបើមាន ក៏ល្អសម្រាប់សកម្មភាពផ្សេងៗ។
សម្ភារៈចម្អិនដែលចាំបាច់
ដំណើរកម្សាន្តខ្លះ​មានម្ហូបស្រាប់ៗ តែខ្លះក៏ត្រូវដោះស្រាយដោយខ្លួនឯង ហេតុនេះ ហើយ កុំភ្លេចយកអ្វីដែលត្រូវការទៅផង ដូចជា កំសៀវ ឆ្នាំង ខ្ទះ ។ល។ តែយកតែខ្នាតតូចៗល្មមប្រើទៅបាន ហើយ។

Read more

Show more
Load More That is All